សេចក្តីជូនដំណឹង៖ ស្តីពីការទទួលរៀបចំវេទិការទេសចរណ៍អាស៊ាន២០២១ (ATF 2021) នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "អាស៊ាន៖ សហគន៍សន្តិភាព និងអនាគតតែមួយ"

ក្រសួងទេសចរណ៍ មានកិត្តិយស សូមជម្រាបជូនសាធារណជនជ្រាបថា កម្ពុជានឹងទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំវេទិការទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Trum-ATF2021)

នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ដល់២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ  " អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ" "ASEAN-A Community of Peace and Shared Future" ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASIAN Tourism Ministers Meeting) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២១ និងមានការចូលរួមពីក្រុមហ៊ុនអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ១០០រូប មកពីជុំវិញពិភពលោក។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញសាធារណជន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ឋ អ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន សហការចូលរួមវេទិកាទេសចរណ៍ ខាងលើឱ្យបានកាន់តែឱឡារិកអធិកអធម។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃក្រសួងទេសចរណ៍តាមរយៈទូរស័ព្ទលេខ ០១៧ ៩៣៨ ៣៩៣ ឬអ៊ីម៉ែល prakvuthy1983@gmail.com , denrich@mpinetwork.com, david.lim@mpinetwork.com

Share This