ពិធីដាំដើមឈើអនុស្សាវរីយ៍ អបអរបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង

(ខេត្តបាត់ដំបង) នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសួនសម្តេចក្រឡាហោមសខេងខេត្តបាត់ដំបង មានការរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ចំនួនប្រមាណ ៤៥០ នាក់។

នៅក្នុងឱកាសនេះ ឯកឧត្តម តុប សុភក័ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនាពេលនេះគឺ ដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ ដែលនឹងប្រព្រឹត្តិទៅរយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបន្តគាំទ្រនូវយុទ្ធនាការដាំដើមឈើ ក្រោមពាក្យស្លោក ”ទេសចរម្នាក់ ដើមឈើមួយដើម” “គូស្រករមួយគូ ដើមឈើមួយដើម” “យុវជនម្នាក់ ដើមឈើមួយដើម” និងការរៀបចំសួនទេសចរណ៍នៅតាមបណ្តាខេត្ត យ៉ាងតិចមួយក្នុងមួយខេត្ត។

ឯកឧត្តមក៏បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” នេះ ត្រូវបានដាក់ចេញក្នុងគោលបំណងសំខាន់ ដូចខាងក្រោម៖
ទី១- រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជម្រុញសកម្មភាពដាំដើម ឈើឱ្យក្លាយជា ផលិត ផល ទេសច រណ៍ ថ្មីមួយប្រកបដោយការទាក់ ទាញ សម្រាប់ភ្ញៀវ ទេសចរ (Experiential &memory tourism product)។
ទី២- រួមចំណែកទប់ទល់បញ្ហាបំរែបំរួលអាកាសធាតុកាត់បន្ថយប្រភពនៃការកើនឡើង កំដៅ ភព ផែនដី និងទប់ស្កាត់គ្រោះ ធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ជាដើម។
ទី៣-ជម្រុញប្រែ ក្លាយយុទ្ធនាការនេះ ជាយន្តការផ្សព្វផ្សាយទេសចរណ៍ បៃត ង កម្ពុជាដ៏មានប្រសិទ្ធភាព (ព្រោះថាបើទេសចរម្នាក់ដាំដើមឈើ គាត់នឹងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភ័ក្រ និងឈានដល់ការវិលត្រលប់មកទស្សនាកម្ពុជាក្នុងលក្ខណៈជាក្រុមនៅពេលអនាគតទៀតផងដែលនឹងចូលរួមដល់នយោបាយទាក់ទាញទេសចរឲ្យមកទស្សនាច្រើនដង (Repeat Tourist)។

ឯកឧត្តម តុប សុភក័ ក៏បានស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបងរៀបចំឱ្យបាននូវសួនទេសចរណ៍យ៉ាងតិចមួយ ដើម្បីចូលរួមដល់ការប្រឡងប្រណាំង“ការរៀបចំសួនទេសចរណ៍នៅតាមបណ្តាខេត្តនីមួយៗ” និងផ្តល់ឱកាស ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលរួមដោយផ្ទាល់ក្នុងការជួយការពារ និងលើកកម្ពស់ធនធានធម្មជាតិ៕

Share This