សេចក្ដីជូនដំណឹង

សេចក្ដីជូនដំណឹង៖

            ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនសាធារណជន និងលោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស​ មេត្តាជ្រាបថា៖ និមិត្តសញ្ញា(ឡូហ្គូ) ចំនួនពីរនេះ ដែលជាតំណាងឱ្យក្រសួង និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍។                   ​                           

            មួយរយៈកន្លងមកនេះ សង្កេតឃើញមានបុគ្គលមួយចំនួនបានយក​ និមិត្តសញ្ញា(ឡូហ្គូ)នេះ ទៅប្រើប្រាស់​ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនមានការអនុញ្ញាត បណ្ដាលធ្វើឱ្យប៉ះពាល់ដល់ក្រសួង។ អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសប្រតិបត្តិករ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស ឬភ្នាក់ងារទេសចរណ៍ទាំងអស់ មេត្តាបញ្ឈប់ការប្រើប្រាស់និមិត្តសញ្ញា(ឡូហ្គូ)ទាំងពីរនេះដោយគ្មានការអនុញ្ញាត តាមគ្រប់រូបភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

            ក្នុងករណី លោក-លោកស្រី ចង់ប្រើប្រាស់និមិត្តសញ្ញា(ឡូហ្គូ)របស់ក្រសួងទេសចរណ៍ សូមធ្វើលិខិតស្នើសុំមកកាន់ក្រសួងដើម្បីពិនិត្យ និងអនុញ្ញាត។ ចំពោះអ្នកដែលនៅតែបន្តប្រើប្រាស់នៅលើផលិតផល ឬតាមរូបភាពផ្សេងៗដែលជាប្រយោជន៍របស់ខ្លួន នូវនិមិត្តសញ្ញា(ឡូហ្គូ)ខាងលើនេះ ដោយគ្មានការអនុញ្ញាតពីក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

            អាស្រ័យហេតុនេះ សូមសាធារណជន និងលោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

 

Share This