ព្រឹត្តិការណ៍កីឡា នៅថ្ងៃទី២ នៃបុណ្យទន្លេនៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ មានរៀបចំព្រឹត្តិការណ៍កីឡា «រត់កម្សាន្ត» ដើម្បីអបអរសាទរបុណ្យទន្លេ លើកទី៦ ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម កាទើ មហាំម៉ាត់ ណោស្រ៉ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ដោយមានអ្នកចូលរួមរត់កម្សាន្តប្រមាណជិត ២០០០នាក់ ក្នុងនោះ មានប្រជាពលរដ្ឋជិត១០០០នាក់ និងសិស្សានុសិស្សជិត១០០០នាក់។

ការរត់នេះមាន២ប្រភេទគឺ៖
ទី១: រត់កម្សាន្ត ចំងាយ 3km ដោយទទួលបានជ័យលាភី
- ប្រុសលេខ១ ២ និង៣
- ស្រីលេខ១ ២ និង៣
ទី២ រត់កម្សាន្តចំងាយ 5km ដោយទទួលបានជ័យលាភី
- ប្រុសលេខ១ ២ និង៣
- ស្រីលេខ១ ២ និង៣

ជ័យលាភីទាំងនេះ ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ និងទទួលបានរង្វាន់អនុស្សាវរី៍យពីក្រុមហ៊ុនឆ្នោតកីីឡាជាតិ។

ព្រឹត្តិការណ៍កីឡានេះបានបញ្ចប់ ប្រកបដោយបរិយាកាស ស្និទ្ធស្នាល សប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព៕

Share This