ឯកឧត្ដម ថោង ខុន ផ្ញើលិខិតថ្លែងអំណរគុណ ចំពោះគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើលិខិតថ្លែងអំណរគុណ ចំពោះគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដែលបានគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ឱ្យបន្តការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្លូវការរវាងគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិភាក្សាលើប្រធានបទ ស្ដីពី “វិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ និងក្រោយកូវីដ-១៩” ឯកឧត្តមប្រធានគណៈកម្មការទី៧ បានគាំទ្រលើសេចក្តីព្រាងផែនទីចង្អុលផ្លូវ ហើយឯកឧត្តមប្រធានក៏បានផ្តល់នូវអនុសាសន៍គន្លឹះល្អៗ ដែលជាធាតុចូលដ៏មានសារៈសំខាន់ បម្រើដល់ការរៀបចំឯកសារផែនទីចង្អុលផ្លូវនេះផងដែរ។


Share This