ប្រទេសមហាអនុតំបន់មេគង្គ (GMS) រួមគ្នាគិតគូរពីការទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក សៀង នាគ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិតំណាងឯកឧត្តម ថោង រដ្ឋសិក្ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ មន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៤៧ និងកិច្ចប្រជុំក្រុមប្រឹក្សា
ភិបាលការិយាល័យទេសចរណ៍មេគង្គ តាម
ប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. ប្រទេសសមាជិក GMS គាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍អង្គភាពទេសចរណ៍មេគង្គ (Mekong Destination) ដែលជាកម្មវិធីក្នុងទម្រង់កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ។
២. ប្រទេសជាសមាជិក GMS បានបង្ហាញពីឆន្ទះ ដើម្បីទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញរបស់ប្រទេសនីមួយៗ។ ក្នុងនោះកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗនៃផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលកូវីដ-១៩ ២០២១-២០២៥ និងផែនការត្រៀមបើកទទួលកញ្ចប់ទេសចរណ៍ចាក់វ៉ាក់សាំង អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីបង្កើនទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា ចូលរួមស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។
៣. អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងផែនការស្តារការទំនាក់ទំនងទេសចរណ៍មេគង្គឡើងវិញ (Mekong Tourism Communication Recovery Plan) សំដៅជំរុញការកសាងខ្លឹមសារផ្សព្វផ្សាយទេសចរណ៍មេគង្គត្រឹមត្រូវ (Right Messages) ជ្រើសរើសបណ្តាញផ្សព្វផ្សាយសមស្រប (Right Channels) និងផ្សព្វផ្សាយដល់គោលដៅទេសចរណ៍ទីផ្សារទេសចរណ៍សំខាន់ៗ (Right Market)។
៤. អង្គប្រជុំបានវាយតម្លៃខ្ពស់លើការគាំទ្ររបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នក្នុងវិស័យទេសចរណ៍ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កម្ពុជាក៏លើកពីការខិតខំជំរុញការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។
៥. អង្គប្រជុំបានឯកភាពលើកាលបរិច្ឆេទនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍នៃប្រទេសមហាអនុតំបន់មេគង្គលើកទី៤៨ ដែលប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះអំឡុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ និងបានឯកភាពលើ
សេចក្តីព្រាងចុងក្រោយលក្ខខណ្ឌជ្រើស
រើសនាយកប្រតិបត្តិថ្មីរបស់ការិយាល័យសម្របសម្រួលលទេសចរណ៍មេគង្គ (ToR MTCO Executive Director) ដែលគ្រោងនឹងប្រកាសជ្រើសរើសនៅអំឡុងខែមិថុនា ខាងមុខនេះ។
Share This