ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានទទួលខុសត្រូវការងារ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom

នាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានទទួលខុសត្រូវការងារ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ស្តីពីការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាពនៃការផ្តល់សេវាទេសចរណ៍ ស្របតាមផែនទីចង្អុលផ្លូវ ២០២១-២០២៥ សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានទទួលខុសត្រូវការងារ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងឯកឧត្តម-លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១៨រូប។
កិច្ចប្រជុំបានពិភាក្សាលើចំណុចមួយចំនួនដូចជា៖
១). បង្កើតបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មទេសចរណ៍ (Digital Marketing)។
២). ជំរុញការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធ បាគង និង Alipay នៅក្នុងឧស្សាហកម្មទេសចរណ៍។
៣). រៀបចំប្រព័ន្ធស្នើសុំ China Ready Accreditation តាមអនឡាញ។
៤). ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងការបង្កើតថ្មីៗ ភាពច្នៃប្រឌិត និងនវានុវត្តន៍ភាព។
៥). ជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ដើម្បីបង្កើនផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍។
៦). រៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍តាមអនឡាញ។












 

 

 




Share This