លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ឆមាសទី១ ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យឡើងវិញការអនុវត្តការងារនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារបន្

កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ តាមរយ:ប្រព័ន្ធ Zoom Meeting ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីតាមអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ បណ្តានាយកដ្ឋាននានាចំណុះក្រសួង លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញមួយចំនួនផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការក្នុងនាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការកោតសរសើរដល់មន្ត្រីភ្នាក់ងារអនុវត្តទាំងអស់ ដែលបានខិតខំចូលរួមចំណែកជាមួយក្រសួងក្នុងការអនុវត្ត និងជំរុញផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជាផែនទីចង្អុលផ្លូវដើម្បីស្តារ លើកស្ទួយវិស័យទេសចរណ៍ (២០២១-២០២៥) ជាពិសេសជំរុញការចូលរួមរបស់ស្ត្រី ពង្រឹងសមត្ថភាពស្ត្រីទាំងក្នុងវិស័យសេវាសាធារ: និងឯកជន ដោយសង្កត់ធ្ងន់លើការបណ្តុះបណ្តាលទាំងក្នុងរយ:ពេលខ្លី និងមធ្យមតាមប្រព័ន្ធអនឡាញ (Online Training) ដើម្បីឲ្យស្ត្រីកាន់តែមានភាពរឹងមាំ និងមានសមត្ថភាពក្នុងការបំពេញការងារ។
លោកជំទាវបានបន្ថែមថា នៅក្នុងអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩ ការត្រៀមនូវលក្ខណ:សម្បត្តិ និងការប្រែក្លាយវិបត្តិនេះឲ្យទៅជាឱកាសដើម្បីពង្រឹងទាំងផលិតផល សេវាកម្ម ពង្រឹងទាំងធនធានមនុស្ស ដែលជាសក្តានុពលក្នុងវិស័យទេសចរណ៍ គឺជារឿងចាំបាច់បំផុតដែលយើងទាំងអស់គ្នាត្រូវធ្វើ ស្របតាមឆន្ទ:របស់ក្រសួង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី៕












Share This