កម្ពុជាផ្សព្វផ្សាយសក្តានុពលគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានាដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន

(ខេត្តសាន់ស៊ី, ចិន)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៊ីអានលើកទី ៤ ឆ្នាំ២០២១ (XSRITE 2021) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៨ ខែកក្កដា ឆ្នាំ ២០២១ នៅស៊ីអានខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ XSRITE 2021 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន ស្តង់ពិព័រណ៍ចំនួន ៥០០ ស្តង់ អ្នកលក់ក្នុងស្រុកចំនួន ៣០០ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៣០ ។ ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរជាង ២ ម៉ឺននាក់។
ក្នុងនោះ ស្តង់របស់ប្រទេសកម្ពុជាមានទំហំ ៥៤ ម៉ែត្រការ៉េសម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ តាមការពិនិត្យក្នុងសន្ទុះនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១០លាននាក់ ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ដែលគ្រោងនឹងបញ្ចប់នាពេលប៉ុន្មានខែចុងឆ្នាំ២០២១ ខាងមុខនេះ។ ថ្មីៗនេះដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍នឹងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ លើប្រធានបទ “អាស៊ាន - សហគមន៍សន្តិភាព និងវាសនារួមគ្នា” ដែលមានគោលបំណងដើម្បីស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ព្រមទាំងបានប្រកាសអំពីការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ដល់ ១៧ ឧសភា និងថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ នៅកម្ពុជា ប្រធានបទ "កីឡារស់ក្រោមសន្តិភាព"។
នៅថ្ងៃទី ១ នៃព្រឹត្តិការណ៍ពិព័រណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាន់ស៊ីបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ក្រសួងទេសចរណ៍កម្ពុជា ហើយបន្តទស្សនាការសម្តែងសិល្បៈនានាផងដែរ។
ក្រៅពីកម្ពុជា ប្រទេសជាសមាជិកអាស៊ានដែលបានចូលរួមជាភ្ញៀវអន្តរជាតិក្នុងការតាំងពិព័រណ៍នេះរួមមាន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕

XI’AN, CHINA: The Ministry of Tourism in collaboration with the Ministry of Foreign Affairs and the Consulate General of the Kingdom of Cambodia in Shannxi have participated the 4th Xi’an Silk Road International Tourism Expo (XSRITE 2021) to be held from July 16th –18th, 2021 in Xi'an, Shannxi Province, the People's Republic of China.

The XSRITE 2021 is participated by 500 exhibitors, 300 domestic sellers, and 30 local media. The three days event is expected to attract and receive more than 20,000 visitors.

Cambodian booth is 54 meters square for promoting and advertising Cambodian rich cultural heritage, gastronomy, sports tourism natural, eco-tourism destinations and beyond. On July 18th, 2021 which is the third day of this event, the Ministry of Tourism of Cambodia’s booth has received two awards: “Best Organized Booth Award” and “Best Outstanding Award”, which is a great achievement for Cambodia. With the efficiency and effectiveness of a nationwide COVID-19 vaccination administration to be completed by the end of 2021 and an approval of the Royal Government of Cambodia, we are ready to host ASEAN Tourism Forum (ATF) 2022 under the theme of “ASEAN – A Community of Peace and Shared Future”, which aimed for region tourism's recovery and reopening toward more sustainable and responsible future to be held in Preah Sihanouk province (Sihanoukville) from 16th – 22nd January 2022.

Take advantage of this opportunity, we also have

announced and campaigned the 32nd SEA Games and 12th ASEAN PARA Games to be held from 5th-17th, May and 1st-10th, June, 2023 respectively in Cambodia with the theme "Sports Live In Peace".

On the 1st day of the exhibition, the Consulate General of Cambodia to Shannxi paid a visit to the Cambodian tourism booth and continue take part in the show's programme.

Please also note that ASEAN states exhibitors for the XSRITE 2021 are from Cambodia, Thailand, Indonesia, and Malaysia.































Share This