ឯកឧត្តម ថោង រដ្ឋសក្កិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាង៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសម្តែងការគួរសមជាមួយតំណាងស្ថានទូជប៉ុនប្រចាំកម្ពុជារួមមាន លោក TOKITO Hiroyuki លេខាទី១ ទទួលបន្

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ថោង រដ្ឋសក្កិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាង៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសម្តែងការគួរសមជាមួយតំណាងស្ថានទូជប៉ុនប្រចាំកម្ពុជារួមមាន លោក TOKITO Hiroyuki លេខាទី១ ទទួលបន្ទុកវិស័យទេសចរណ៍ និងដឹកជញ្ជូន និងលោក OKADA Naoya លេខាទី១ ទទួលបន្ទុកវិស័យកសិកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិ-ទេសចរណ៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។
កិច្ចពិភាក្សាបានណែនាំខ្លួន និងទិសដៅការងារថ្មីៗ ដោយលេខាទី១ ថ្មី តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងបានពិភាក្សាលើការងារសំខាន់ៗរួមមាន៖ (១) ការជំរុញវិស័យកសិ-ទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន យ៉ាមាតុហ្រ្គីន (២) ការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ជប៉ុន (៣) ការគាំទ្រគ្នាទៅវិញទៅមកលើការបើកទេសចរចាក់វ៉ាកសំាង (៤) ការផ្តល់អាហាររូបករណ៍វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញលើជំនាញកសាងគោលនយោបាយទេសចរណ៍ និងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់វិស័យទេសចរណ៍។






Share This