ក្រសួងទេសចរណ៍ប្រកាសឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍»

ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់ថា ការប្រកាសឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» នេះ បានធ្វើចាប់ពីដើមខែកញ្ញា ឆ្នាំ២០២១ តទៅ។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបន្តថា «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ដោយមាន ៦១ ចំណុច ត្រូវវាយតម្លៃស្មើនឹង ៥២៥ ពិន្ទុ ក្នុងនោះពិន្ទុចាំបាច់មាន ៣៤ ចំណុច។
ដើម្បីទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ដែលអនុវត្តត្រឹមត្រូវតាម «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» អាជីវកម្មត្រូវទទួលបានពិន្ទុចាប់ពី ៨០% ឡើងទៅនៃពិន្ទុសរុប និងត្រូវបំពេញបានគ្រប់ចំណុចត្រូវវាយតម្លៃចាំបាច់ទាំង ៣៤ ចំណុច។
ខាងក្រោមនេះជាលិខិតបទដ្ឋានគតិយុត្តសម្រាប់អាជីវកម្មសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍៖



















Share This