កម្មវិធីបណ្តុះបណ្តាល ហូកា ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact បានគាំទ្រការបង្កើតថ្នាក់រៀនគំរូ (Demonstration Class) សម្ភារៈឧបទ្ទេស និងសម្ភាបៈបណ្តុះបណ្តាលពីចង្ងាយ ដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី

គំរូនៃនិរន្តរភាពនៃការបណ្តុះបណ្តាល!
ខណៈពេលតំបន់ភូមិភាគឦសាន្តខ្វះខាតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ កម្មវិធីបណ្តុះបណ្តាល ហូកា ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact បានគាំទ្រការបង្កើតថ្នាក់រៀនគំរូ (Demonstration Class) សម្ភារៈឧបទ្ទេស និងសម្ភាបៈបណ្តុះបណ្តាលពីចង្ងាយ ដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ដើម្បីឲ្យខេត្តមានលទ្ធភាពបណ្តុះបណ្តាលបន្ត (Continues Training) នៅតាមខេត្តរបស់ខ្លួនដោយគ្រូបង្គោលរបស់មន្ទីរទេសចរណ៍ ដែលគម្រោងបានហ្វឹកហាត់ និងវាយតម្លៃសមត្ថភាពច្បាស់លាស់។ បច្ចុប្បន្នមន្ទីរទេសចរណ៍អាចបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។









Share This