នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ចូលរួមប្រជុំឆ្លងលើសេចក្តីព្រាងឯកសារចំនួន០២

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ចូលរួមប្រជុំឆ្លងលើសេចក្តីព្រាងឯកសារចំនួន០២៖
ទី១. ផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង)
ទី២. វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ហ.ស) និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥១ រូប។
ឯកសារទាំង២នេះរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំកាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១។ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា[....]ផ្តើមចេញពីការបើកសាលារៀនឡើងវិញ បន្ទាប់មកគឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា២ជំហាន ដោយជំហានទី១ គឺបើកទេសចរណ៍ផ្ទៃក្នុង និងជំហានទី២គឺបើកទទួលទេសចរណ៍វ៉ាក់សាំង[...] ។
















Share This