ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ចីកញ្ចប់ទស្សនកិច្ចចាក់វ៉ាក់សាំង" ជូនដល់ប្រតិបត្តិករទេសចរណ៍

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ចីកញ្ចប់ទស្សនកិច្ចចាក់វ៉ាក់សាំង" ជូនដល់ប្រតិបត្តិករទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍សរុបចំនួន ៩៦រូប។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងបង្ហាញពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចចាក់វ៉ាក់សាំងជូនដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ដើម្បីយកទៅអនុវត្តនៅក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង ត្រៀមនៅក្នុងការបើកទទួលទេសចរណ៍ឡើងវិញស្របតាមផែនការយុទ្ធសាស្រ្តបើកទទួលទេសចរណ៍វ៉ាក់សាំងដែលគ្រោងនឹងចាប់ផ្តើមបើកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់ទៀតនៅខេត្តសៀមរាបក្នុងខែមករាឆ្នាំ២០២២។











Share This