អបអរសាទរកម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជន អូឡាំពិកអាសុី លើកទី៥ ២០២៩ (The 5th Asian Youth Games 2029) ប្រកបដោយជោគជ័យនិងមោទនភាពជាតិខ្ពស់

ឌូបៃ (អារ៉ាប់រួមអាមិរ៉រាត): នៅក្នងមហាសន្និបាត លើកទី ៤០ របស់ ក្រុមប្រឹក្សាអូឡាំពិក អាសុី OCA ដែលបានប្រព្រឹត្តិទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាព្រឹកថ្ងៃទី ២១-១១-២០២១ នេះ ដោយមានការចូលរួមពីប្រតិភូអូឡាំពិកមកពី៤៥ ប្រទេសនៃទ្វីបអាសុី ក្រោមអធិបតីភាព លោក Thomas Bach ប្រធានអូឡាំពិកអន្តរជាតិ IOC និង លោក Randhir Shing ប្រធានស្តីទីក្រមប្រឹក្សាអូឡាំពិកអាសុី ។ គណប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី ទេសចរណ៍ និង ជាប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានកិត្តយសត្រូវបាអនុញ្ញាតអោយឡើងថ្លែងសុន្ទរកថា ក្នុងនាមម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាសុី “AYG 2029 “ ។ បន្ទាប់ពីសុន្ទរកថារបស់ ឯកឧត្ដម ថោង ខុន កម្មវីធីចុះ
ហត្ថលេខាត្រូវបានចុះហត្ថលេខាធិការដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម អ៊ុក សិទ្ធជាតិ ដំណាង ក្រសួង អប់រំយុវជនកីឡា ជាសាក្សី ជាមួយ លោក Randhir Shing ប្រធានស្តីទី ក្រុមប្រឹក្សាអូឡាំពិកអាសុី។ ពិធីចុះហត្ថលេខាបានប្រព្រិត្តិទៅ ក្រោមការអបអរសាទរយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអូឡាំពិកអាសុី និងចលនាអូឡាំពិកអាសុីទាំង ៤៥ ប្រទេស ដែលបានចូលរួមក៏បានសម្តែងនូវការអបអរសាទរ និងកោតសរសេីរភាពសកម្មនៃការអភិវឌ្ឍ ចលនាកីឡាក្នុងតំបន់ និងទ្វិបអាសុីរបស់កម្ពុជា ។
ដេីម្បីលេីកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាសុីបានផ្តល់គម្រោងសាងសង់ មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក Olympic Museum Center ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និងចលនាអូឡាំពិកជូនយុវជន អ្នក
ស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក ។
សូមជំរាបជូនថា ដោយបានទទួលការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ថោង ខុន និង ឯកឧត្ដម ឃួងស្រេង បានដីកានាំប្រតិភូមួយរួមមាន ឯកឧត្ដមអគ្គនាយកកីឡា អ៊ុក សិទ្ធជាតិ ឯកឧត្ដម វ៉ាត់ចំរើន អគ្គលេខាធិការ NOCC ទៅចូលរូម មហាសន្និបាតក្រុប្រិក្សាកីឡាអាស៊ីលើកទី៤០ នៅទីក្រុង ឌូបៃ និងដើម្បីចុះហត្ថលេខា ដើម្បីទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ព្រិត្តិការណ៍ កីឡា យុវជនអូឡាំពិកអាសុីលើកទី ៥ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ។
ខាងក្រោមនេះជាសន្ទរកថា ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ជាប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា៖

 

 










 

 

 

 

 












Share This