ចុងសប្ដាហ៍ទី៤ខែឧសភា កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងជាង២៧ម៉ឺននាក់

(ភ្នំពេញ)៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៦,២៥១នាក់
* ខេត្តបាត់ដំបង ៣៩,៩២៩នាក់
* រាជធានីភ្នំពេញ ៣៦,២៨២នាក់
* ខេត្តកំពត ៣១,១២១នាក់
* ខេត្តសៀមរាប ១៩,៧៨២នាក់
* ខេត្តកែប ១២,៨៣៦នាក់
* ខេត្តកំពង់ស្ពឺ ១១,៥៤៥នាក់
* ខេត្តពោធិ៍សាត់ ១០,៨៤៥នាក់។
តួលេខខាងលើ មានការថមថយប្រមាណ៩.៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។
តាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។
ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។
ដោយឡែក កម្មករ-កម្មការនីក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង៕













Share This